ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១២​ សហវ​ សរ.អហក​ ចុះថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២៣
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣

នៅព្រឹក ថ្ងៃចន្ទ​ ៨កេីត​ ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹង ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៣
មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១២​ សហវ​ សរ.អហក​ ចុះថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២៣
ក្រោមការដឹកនាំ​កិច្ចប្រជុំដោយលោក​ អ៊ាង​ ប្រុស​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងបទបង្ហាញខ្លឹមសារសង្ខេបដោយលោក​ស្រី​ យិន​ ម៉ានីយ៉ា​ ប្រធានការិយាល័យ​ហិរញ្ញវត្ថុ​និរដ្ឋបាលថ្នាក់ក្រោមជាតិ​ និងសម្របសម្រួលដោយមន្ត្រីនៃមន្ទីរ​ សហវកព​ ដោយមានការចូលរួមពី
-រដ្ឋបាលខេត្ត
-រតនាគារ
-មន្ទីរ​សុខាភិបាល​
-ក្រុង​ ស្រុកទាំងអស់ក្នុងខេត្តកំពត​

គួរបញ្ជាក់ផងដែរ​កិច្ចប្រជុំនេះគឺរៀបចំឡេីងជារៀងរាល់ឆ្នាំថវិកាអនុវត្ត​ដេីម្បីផ្សព្វផ្សាយអំពី​ខ្លឹមសារ​ កាលបរិច្ឆេទ​កំណត​់
ការធ្វេីអាណត្តិនិយ័តកម្មថវិកា​ ,​ការសន្យាចំណាយ​, ការធ្វេីចលនាឥណទាន​ ,ការជម្រះបញ្ជី​ចំណូល​ ចំណាយ​ ,ការបូកសរុប​ ផ្ទាត់ផ្ទាត់តួរលេខ​ ,ការធ្វេីរបាយការណ៍ចំណូល​ ចំណាយ​ឆ្នាំ២០២៣​ និងកិច្ចប្រតិបត្តការណ៍ថវិកាឆ្នាំ២០២៤​ ។

ព័ត៌មានទាក់ទង